សំណាងរបស់ គង់ ចាន់ស្រីមុំ ពិតមែនឬ បានស្វាមី ល្អស្ទើរគ្រប់ដប់បែបនេះ?

ភ្នំពេញ៖ ចាប់តាំងពី អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានចាប់ដៃគ្នាសាងជីវិតប្តីប្រពន្ធជាមួយគ្នារួចមក គេសង្កេតឃើញថា ពួកគេស្រលាញ់គ្នាខ្លាំងណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ មិនចាញ់ពេលពួកគេនៅជាសង្សារនឹងគ្នាប៉ុន្មាននោះទេ។ មិនតែប៉ុណ្ណោះ លោក គឹម សីហា គឺកាន់តែមើលថែ ភរិយាបានយ៉ាងល្អឥតខ្ចោះ មិនថាក្នុងពេលណាក៏ដោយ។
ដោយសារតែឃើញទង្វើ និងការយកចិត្តទុកដាក់ របស់ លោក គឹម សីហានេះហើយ បានធ្វើឲ្យ អ្នកនាង គង់ ចាន់ស្រីមុំ ទម្លាយនូវ គុណសម្បត្តិជាច្រើន ដែលស្វាមីបានធ្វើចំពោះនាង។
ក្នុងនោះ តារាស្រីរូបនេះ បានសរសេរថា "ឆ្លងបុណ្យ ណូអែល ជាមួយលោកប្តីដ៏ cute របស់អូន ជិតដល់ឆ្លងឆ្នាំថ្មីទៀតហើយ ពេលវេលាក៏ចេះតែទៅមុខ តែស្នេហាយើងទាំងពីរមិនទៅណាទេចា។ អរគុណប្តីសំលាញ់ ដែលតែងតែផ្តល់ក្តីស្រលាញ់ដ៏កក់ក្តៅមកអូន ដែលខ្លួនឯងមិនដែលចេះចង់បានអ្វីទាំងអស់។ -រាល់ថ្ងៃគាត់ដើរតួនាទីជា៖
-ប្តីល្អផង
-Camera man ផង
-គ្រូពេទ្យផង
-បងប្រុសដ៏ល្អ
-មិត្តភក្តិផង
-ដៃគូរកស៊ី
និយាយទៅគ្រប់មុខម៉ង សរុបសេក្តីទៅចង់ប្រាប់បងថា ស្រលាញ់ខ្លាំងណាស់"
មិនគួរឲ្យជឿថា លោក គឹម សីហា ល្អដាក់អ្នកនាង គង់ ចាន់ស្រីមុំ ដល់ម្លឹងសោះ ដែលគ្រប់ពេលវេលា គ្រប់ទីកន្លែង រូបលោក បានដើរជាតួនាទី ជាស្វាមីល្អបំផុត មិនឲ្យ អ្នកនាង គង់ ចាន់ស្រីមុំ ទាស់ចិត្តម្តងណានោះទេ៕



0 comments:

Post a Comment