ភ្នំពេញ ៖ តារាសម្តែងសម្បុរ សស្រអែមស្រស់ កញ្ញ សុខ ស្រីម៉ុច
មិនចង់ទទួលយក ស្នេហាជាមួយបុរសណា ដែលលាក់អាថ៌កំបាំងអត្តសញ្ញាណ
បើស្រឡាញ់នាងពិតនោះ ។ ប្រការចៀសរឿងរ៉ាវបែបនេះ
ក៏ព្រោះតែមិនចង់ប៉ះពាល់ស្នេហ៍លាក់មុខ រស់នៅភ័យខ្លាច
ឬធ្វើជានារីប្រពន្ធទីពីរ ទោះជាដេកលើគំនរទ្រព្យ
តែមិនល្ហើយចិត្តទេ ។
តារាសម្តែងសម្បុរសស្រអែមស្រស់ កញ្ញ សុខ
ស្រីម៉ុច បានបញ្ជាក់ថា សារភាពថា មានគេស្រឡាញ់ច្រើន
តែមកខុសចិត្ត ដែលនាងមិនចង់បាន ស្នេហាប្តីគេនោះទេ។ ម្ល៉ោះហើយ
ទើបនាងចង់បានអ្នកស្មោះល្អម្នាក់ បើគ្មានគឺរំពឹងលើវាសនា ។
ពេលនេះ គិតគូតែរឿងសិល្ប:សិនចុះ ខណៈដែលការងារ
បានហក់មកជាប់គ្នារហូត ដែលនេះជាលទ្ធផលមួយល្អសម្រាប់នាង ។
នៅ
ក្នុងជំនួបជាមួយស្រីម៉ុច នាងបានទទួលស្គាល់ថា
ខណៈដែលអាជីពសិល្បៈរបស់នាង កំពុងស្ទុះឡើង
ពិតជាមានបុរសសំបូរទ្រព្យមួយចំនួន តាមថ្ពក់ស្នេហ៍នាងមែន ។
ស្រីម៉ុចបន្ថែមថា «និយាយតាមត្រង់ចុះកន្លងមកមានទាំងអ្នកជំនួញ
មន្ត្រីធំ ឧកញ៉ា និងផ្កាយ១ ផ្កាយ២ ជាដើម តាមស្រលាញ់ខ្ញុំ
ដោយសន្យាឱ្យរបស់ទ្រព្យជាថ្នូរនិងរឿងស្នេហា តែខ្ញុំមិនទទួល» ។
ស្រីមុចថា នាងមិនហ៊ានទទួលស្នេហ៍ ប្រុសអ្នកមាន
ឬក៏បុរសមានអំណាចបុណ្យស័ក្ដិខ្ពស់ខ្ពស់ ព្រោះនាងខ្លាចប៉ះ
ស្នេហ៍ប្ដីគេនាំឲ្យរងទឹកភ្នែក ។
ស្រីមុចបានឲ្យដឹងថា
បន្ទាប់ពីទាញបានភាព លេចធ្លោតាម
រយៈតួឯករឿង”ល្បិចនាយកំសត់”ទីផ្សារសម្ដែងរបស់នាងចាប់ផ្ដើមស្ទុះឡើងដោយក្រសោបបានឱកាសថតភាពយន្តជាបន្តបន្ទាប់
ដែលភាគច្រើនសម្ដែង
ជាតួរងសំខាន់នៅក្នុងរឿង។
ជាក់ស្ដែងអំឡុងពេលនេះនាងកំពុងសម្រុកថតខ្សែភាពយន្ត៤រឿងព្រមគ្នាដូចជារឿង
”កំលោះយំក្រមុំសើច” ”ដួងច័ន្ទ” ”ចំការលាក់ស្នេហ៍ ”និងរឿង”អំបិល” ជាដើម ។
ស្រីម៉ុច
បានឲ្យដឹថា ក្រៅពីអាជីពចម្រៀងនាងក៏មាន ទេពកោសល្យខាងច្រៀងផងដែរ
ថែមទាំងគ្រោងចូលច្រៀងនៅផលិតកម្មមួយដែលសន្យាធ្វើបទOriginal song
ឲ្យនាងទៀតផង។ដូច្នេះខណៈដែលអាជីពសិល្បៈ កំពុងតែស្ទុះឡើងស្រីម៉ុច អះអាងថា
នាងមិនទាន់នឹកភ្នកគិតដល់រឿងស្នេហាទេ
ហើយលោកឧកញ៉ាដែលប៉ងបោះនុយធំចង់ថ្នាក់ថ្នម នាងនោះក៏គ្មានសង្ឃឹមដែរ ។
សូមជម្រាបថា
កញ្ញា សុខ ស្រីម៉ុច បានប្រឡូកសិល្បៈជាង៥ឆ្នាំមកហើយ
ដែលនាងទទួលបានឱកាសថតភាពយន្ត ជាច្រើនរឿងដូចជារឿង ”ល្បិចនាយកំសត់”
”ជីវិតនាងរក្សា” ”កម្មលោកី” ”មនុស្សគ្មានតម្លៃ” ”ពន្លកស្នេហ៍ក្បែរជាយដែន”
និងរឿង ”ហ្លួងព្រះស្ដេចកន” ជាដើមខណៈដែលនាងកំពុងថតខ្សែភាពយន្ត ៤រឿងព្រមគ្នា៕






0 comments:
Post a Comment