ថៃ៖ តារាសម្តែងស្រីដ៏ល្បីល្បាញបំផុត ខាងចេះនិយាយកំប្លែងស្ងួត ដែលតែងធ្វើឲ្យមហាជន សើចចុកពោះ នាង Tukky Sudarat បានចូលរោងការហើយ។
ពិធីរៀបការបស់តារាស្រីរូបនេះ
បានរៀបចំឡើងទៅដោយភាពអស្ចារ្យ ជាមួយនឹងការដេគ័រផ្កាយ៉ាងស្រស់ស្អាត
ធ្លាក់រំយោលច្រើនពាសពេញ។ ប៉ុន្តែបើក្រឡេកមើល ពិធីនៅពេលព្រឹកនេះដែរ
គឺមិនទាន់ឃើញ តារារូបណា ចូលរួមឲ្យបានកុះករនៅឡើយទេ ប្រហែលជាពួកគេ
ចាំចូលរួមសរុបនៅពេលល្ងាចហើយ។
គួរបញ្ជាក់ផងដែរ តារាស្រី Tukky Sudarat
បានទាក់ទង និងស្រលាញ់ជាមួយគូស្នេហ៍ អស់រយៈពេល១៣ឆ្នាំមកហើយ
ទម្រាំសម្រេចចិត្តចូលរោងការជាមួយគ្នាយ៉ាងដូច្នេះ។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រ
តែងសម្គាល់ឃើញថា ក្នុងរយៈពេលដែលពូកគេបានទាក់ទងគ្នានេះ
គឺមិនដែលមានពាក្យចចាមអារ៉ាម ឬក៏ឈ្លោះគ្នាផ្អើលពិភពសិល្បៈនោះទេ គឺពួកគេ
តែងតែនៅក្បែរ យល់ចិត្ត និងរីករាយជាមួយគ្នា៕








ទាក់ទងនឹងតារាថៃ រៀបការនេះដែរក៏មានតារាស្រីថៃNoey Chotika បានចូលរោងការផងដែរ។
ទីបំផុត តារាស្រីថៃNoey Chotikaបានចូលរោងការជាមួយនឹងមិត្តប្រុស ដែលស្រលាញ់គ្នាជាង៦ឆ្នាំហើយ។
អាពាហ៍ពិពាហ៍ របស់តារាស្រីរូបនេះ មានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ដែលមានរួមមានតារាសម្តែង ប្រុស ស្រី ផលិតផល អ្នកដឹកនាំរឿង និងអ្នកផ្សេងទៀត ដែលមិនមែន ធ្វើការខាងសិល្បៈ។
តារាល្បីៗ ដែលបានចូលរួម ក្នុងថ្ងៃរៀបការដ៏អស្ចារ្យ របស់Noey មានដូចជា នាងPloy នាង Mint Chalida នាង May Fuang នាងPanward នាងMay Pitchy នាង Vj Woosen នាង Faai Nichanun នាង Sririta នាងPoolook Fonthip លោកNadech លោក Jame Jirayu និងតារាផ្សេងៗទៀតជាច្រើន។
អ្វីដែលកាន់ពិសេសទៀតនោះ ការតុបតែងនៅក្នុងពិធី នាងNoey បានចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ ក្នុងការដេគ័រ ឲ្យដូចសួនផ្កានៅក្នុងរឿងនិទាន ដែលធ្វើឲ្យអ្នកគាំទ្រ ដកកចំហមាត់ ថាពិធីអាពាហ៍ពិពាហ៍របស់នាង ពិតមិនធម្មតា មិនឲ្យចាញ់នាងChompoo ប៉ុន្មានឡើយ។ ហើយចុងបញ្ចប់ក្នុងពិធីរៀបការ នាងបានធ្វើឲ្យភ្ញៀវភ្ញាក់ផ្អើល ដោយចាក់តន្រ្តីលាន់លឺពេញអគាររៀបការ ដូចជាក្នុងក្លឹបតែម្តង។
ក្នុងនោះដែរ កាលពីធ្វើសន្និសីទកាសែត នាងNoey បាននិយាយប្រាប់សារព័ត៌មានទាំងអស់ថា នាងពិតជាសប្បាយចិត្ត នៅពេលនាងបានរៀបការជាមួយមនុស្ស ដែលនាងស្រលាញ់បំផុត ហើយគឺជាថ្ងៃដែលនាងបានរង់ចាំ អស់ពេលយ៉ាងយូរ។ ក្រោយចាត់ចែង ពិធីរៀបការនេះចប់ នាងនឹងដឹកដៃស្វាមី ទៅក្រេបទឹកឃ្មុំ នៅប្រទេសអាល្លីម៉ង់ ហើយនឹងយកកូនក្នុងខែនេះតែម្តង៕ ចុះចំណែកប្រិយមិត្ត មានអ្វីជូនពរទៅកាន់នាងNoey ដែរទេ?
0 comments:
Post a Comment